当前位置:首页 > ភាសាខ្មែរ
当前位置:首页 > ភាសាខ្មែរ
(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ស្តីពីការបង្កើតសមាគមឧកញ៉ាកម្ពុជា ដែលហៅកាត់ថា «ស.ឧ.ក» ហើយបច្ចុប្បន្នសមាគមនេះ មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន។
សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប។
* ស.ឧ.ក មានគណៈកម្មការជំនាញចំនួន៤ រួមមាន៖
១៖ គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌
២៖ គណៈកម្មការកិច្ចការច្បាប់
៣៖ គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ
៤៖ គណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។
* សមាជិករបស់ ស.ឧ.ក មាន ៣ប្រភេទគឺ៖
១៖ សមាជិកស្ថាបនិក
២៖ សមាជិកសកម្ម
៣៖ សមាជិកទ្រទ្រង់
អ្នកទទួលបានគោរមងារឧកញ៉ា ឬអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទាន ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក។
ទស្សនៈវិស័យរបស់ ស.ឧ.ក គឺរក្សា និងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចំបងៗរបស់ ស.ឧ.ក. រួមមាន៖
១៖ តំណាងឲ្យសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។
២៖ រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣៖ លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។
៤៖ បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូ នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីលើនេះ តាមរយៈលិខិតលេខ៣៤៩ សជណ និងលិខិតលេខ៣៥០ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស.ឧ.ក បានទទួលការគាំទ្របន្ថែមទៀត ពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមធ្វើជាប្រធានកិត្តិយស របស់សមាគមតាមការគោរពអញ្ជើញរបស់ អ្នកឧកញ៉ា ប្រធានសមាគម
* ទទួលស្គាល់ ស.ឧ.ក ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់ នៅកម្ពុជា។
* ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ ស.ឧ.ក ជាដៃគូររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកំពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា
* អនុញ្ញាតឲ្យចូលរួមជាមួយ សម្តេចតេជោ ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេសដែលជំរុញលើកកំពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា៕
上一篇:ការដំណើរការសាកល្បងដោយជោគជ័យនៃកប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City ដែលផលិតដោយប្រទេសចិនជាសញ្ញា
下一篇:ក្រុមហ៊ុនពីរបន្តចុះកិច្ចសន្យាផលិតកម្មនិងផ្គត់ផ្គង់ស្រូវសរីរាង្គជាមួយសហគមន៍ក្នុងខេត្តព្រះវិហារ
声明
1、凡本网注明“柬埔寨潮人海外联谊会”,所有自采新闻、视频(含图片),如需授权转载应在授权范围内使用,并注明来源。
2、部分内容转自其他媒体,转载目的在于传递更多信息,并不代表本网赞同其观点和对其真实性负责。
3、如因作品内容、版权和其他问题需要同本网联系的,请在30日内进行。联系电话:+855-12448224(中文) +855-12263001 秘书处邮箱:qsgjcm@126.com
热门
推荐
排行
Copyright © 2023 www.Cambodiaclh.com 版权所有:柬埔寨潮人海外联谊会 All Rights Reserved
本会会址:柬埔寨王国金边市217号路,奥林匹亚城S5 23A-S5 25.
ADD:S5,No:23A-S5 ,25,St217,Olympia City,Phnom Penh,Cambodia
如有侵权,敬请告知我们,我们将及时删除,本站文章欢迎转载,转载请注明来源!
秘书处邮箱:qsgjcm@126.com 邮箱:jpzcrhwlyh@gmail.com
电话:+855-12448224 秘书处邮箱:qsgjcm@126.com