繁體中文 柬埔寨潮人海外联谊会 官方网站
  • 移动端

  • 微信

  • 微博

  • ភាសា​ខ្មែរ English News

    当前位置:首页 > ភាសា​ខ្មែរ

    ការដំណើរការសាកល្បងដោយជោគជ័យនៃកប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City ដែលផលិតដោយប្រទេសចិនជាសញ្ញា

    2023-08-25 00:37:16 来源: 柬埔寨潮人海外联谊会

    តាំងពីសម័យបុរាណមក ជនជាតិចិនក៏មានមហិច្ឆតាជម្នះឧបសគ្គតាមផ្លូវទឹក ពិសេសតាមលំហសមុទ្រនិងមហាសមុទ្រដ៏ធំល្វឹងល្វើយដែលប្រកបដោយគ្រោះថ្នាក់ ព្រោះវាអាចនឹងកើតមានហេតុភូតជាច្រើនដែលនឹកស្មានមិនដល់ ។

     

    កាលពីយុគថ្មរំលីង បុព្វបុរសចិនក៏ចេះធ្វើទូកកានូនិងក្បូន ហើយធ្វើដំណើរតាមសមុទ្រដើម្បីយកឈ្នះលើលំហទឹកដ៏លាតសន្ធឹងនិងឆ្ងាយដាច់កន្ទុយភ្នែក ។ ភាពអង់អាចក្លាហាននិងតម្រិះប្រាជ្ញារបស់ពួកគេបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនៃវិស័យនាវាចរណ៍របស់ប្រទេសចិននៅជំនាន់ក្រោយៗ ។

     

    លុះចំណេរតមក ស្របនឹងការវិវឌ្ឍនៃសម័យកាល សមត្ថភាពផលិតនាវារបស់ចិនក៏កាន់តែចាស់ទុំទៅៗ ។ ចូលដល់សម័យសាមកុក នគរ អ៊ូ ក៏អាចផលិតសំពៅចម្បាំងដែលមានប្រាំជាន់ អាចផ្ទុកកងទ័ព ៣០០០ នាក់ ។ ក្នុងសម័យនោះ ប្រេសិតរបស់នគរ អ៊ូ ក៏បានធ្វើដំណើរតាមសំពៅទៅដល់ប្រទេសជាច្រើនដែលបូករួមទាំងនគរវ្នំ (កម្ពុជា) ផងដែរ ។ លុះចូលដល់សម័យរជ្ជកាលម៉េង លោក ចឹង ហឺ ដែលជាប្រេសិតចិនបានធ្វើដំណើរតាមសំពៅដែលផលិតដោយប្រទេសចិនតាមមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌាចំនួន ៧ ដង ដែលបានទៅកាន់ប្រទេសជាង ៣០ ។ ការធ្វើនាវាចរណ៍ទាំង ៧ លើកនេះបានផ្ទុកមនុស្សសរុបជិត ៣ ម៉ឺននាក់ ដែលបានបង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លាផ្នែកផលិតនាវារបស់ប្រទេសចិនកាលនោះ ។

     

    លុះសម័យបដិវត្តន៍ឧស្សាហកម្មនៅបស្ចិមប្រទេស វិស័យឧស្សាហកម្មរបស់ប្រទេសលោកខាងលិចបានរីកចម្រើនខ្លាំងជាងប្រទេសលោកខាងកើត ក្នុងនោះឧស្សាហកម្មផលិតនាវារបស់លោកខាងលិចក៏បានដើរលឿនជាងលោកខាងកើតយ៉ាងច្រើន ដោយពួកគេអាចផលិតកប៉ាល់ខ្នាតធំដែលអាចធ្វើដំណើរជុំវិញពិភពលោក ហើយសឹងតែគ្រប់គ្រងផ្តាច់មុខក្នុងទីផ្សារឧស្សាហកម្មផលិតកប៉ាល់ទេសចរណ៍រហូតមកទល់បច្ចុប្បន្ន ។

     

    យ៉ាងណាមិញ ក្នុងនាមជាប្រទេសដែលចេះផលិតឧបករណ៍សម្រាប់ធ្វើដំណើរតាមផ្លូវទឹកដំបូងបង្អស់លើពិភពលោក ប្រទេសចិនក៏បានខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវនិងផលិតកប៉ាល់ទេសចរណ៍ខ្នាតធំដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារឧស្សាហកម្មផលិតកប៉ាល់ទេសចរណ៍ពិភពលោកនិងបំពេញតម្រូវការក្នុងស្រុកផងដែរ ។ អាស្រ័យហេតុនេះ នៅឆ្នាំ ២០១៩ គម្រោងផលិតកប៉ាល់ទេសចរណ៍ខ្នាតធំដំបូងបង្អស់របស់ចិនបានចាប់ដំណើរការ ។ ឆ្លងតាមរយៈការផលិតនិងធ្វើតេស្តលើមុខងារគ្រប់ប្រភេទដែលចំណាយពេលជាង ៣ ឆ្នាំ ពោលគឺនៅថ្ងៃទី ៦ ខែមិថុនា កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City របស់ប្រទេសចិនបានបរចេញពីអ៊ូកប៉ាល់ដោយជោគជ័យ ដែលជាសញ្ញាបង្ហាញថា កប៉ាល់នេះអាចដាក់ឱ្យធ្វើនាវាចរណ៍បានហើយ ។

    នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City បានចាកចេញពីកំពង់ផែដើម្បីធ្វើនាវាចរណ៍សាកល្បងជាលើកដំបូង ហើយនៅ ៨ ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី ២៤ ខែកក្កដា កប៉ាល់នេះបានបរចូលទៅចតនៅកំពង់ផែក្រុងសៀងហៃដោយរលូន ។ ការធ្វើនាវាចរណ៍សាកល្បងលើកដំបូងបានបំពេញគ្រប់លក្ខខណ្ឌបច្ចេកទេសដែលមានន័យថា កប៉ាល់ទេសចរណ៍នេះអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការបាននៅគ្រប់ពេល ។

     

    គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City មានបណ្តោយសរុប ៣២៣,៦ ម៉ែត្រ ទទឹង ៣៧,២ ម៉ែត្រ ទម្ងន់ ១៣,៥៥ តោន ។ លើកប៉ាល់មាន ២៨២៦ បន្ទប់ ក្នុងនោះបន្ទប់អ្នកដំណើរមានចំនួន ២១២៥ បន្ទប់ ដែលមានផ្ទៃក្រឡាសរុប ៣៤៦០០ ម៉ែត្រការ៉េ អាចផ្ទុកមនុស្សច្រើនបំផុត ៥២៤៦ នាក់ ។ លើកប៉ាល់មានមុខងារកម្សាន្តគ្រប់ប្រភេទដូចជាភោជនីយដ្ឋាន រោងភាពយន្ត ហាងទំនិញ របៀងសិល្បៈនិងសួនកម្សាន្តលើទឹកជាដើម ។ កប៉ាល់ទាំងមូលគ្របដណ្តប់ដោយសេវាអ៊ីនធើណេត ៥G ដែលអាចបំពេញតម្រូវការគ្រប់ប្រភេទរបស់អ្នកដំណើរ ។

     

    អ្វីដែលគួរឱ្យកត់សម្គាល់ ការដំណើរការសាកល្បងដោយជោគជ័យនៃកប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ Adora Magic City ដែលផលិតដោយប្រទេសចិនជាសញ្ញាបញ្ជាក់ពីសមត្ថភាពខ្លាំងផ្នែកផលិតនាវារបស់ចិន ហើយក៏ជាសញ្ញាបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ទីផ្សារឧស្សាហកម្មផលិតកប៉ាល់ទេសចរណ៍ខ្នាតធំរបស់ពិភពលោកនឹងមានវត្តមានរបស់ប្រទេសចិនផងដែរ ។

     

    យើងអាចជឿជាក់បានថា ការួមបញ្ចូលរវាងឯកទេសប្រពៃណីនិងបច្ចេកទេសទំនើបរបស់ចិនក្នុងការផលិតនាវា មុខជានឹងនាំមកនូវផលិតផលកប៉ាល់ទេសចរណ៍ខ្នាតធំដ៏ទំនើបនិងមានលក្ខណៈពិសេសសម្រាប់បម្រើការក្នុងវិស័យទេសចរណ៍របស់ពិភពលោក ដែលនឹងនាំមកនូវបទពិសោធថ្មីប្លែកសម្រាប់អ្នកដំណើរជាតិនិងអន្តរជាតិជាក់ជាមិនខាន ៕

     

    អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

    声明

    1、凡本网注明“柬埔寨潮人海外联谊会”,所有自采新闻、视频(含图片),如需授权转载应在授权范围内使用,并注明来源。

    2、部分内容转自其他媒体,转载目的在于传递更多信息,并不代表本网赞同其观点和对其真实性负责。

    3、如因作品内容、版权和其他问题需要同本网联系的,请在30日内进行。联系电话:+855-12448224(中文) +855-12263001 秘书处邮箱:qsgjcm@126.com

    热门

    推荐

    排行



    关于我们 | 版权声明 | 招聘信息 | 广告服务 | 联系我们

    Copyright © 2023 www.Cambodiaclh.com 版权所有:柬埔寨潮人海外联谊会 All Rights Reserved

    本会会址:柬埔寨王国金边市217号路,奥林匹亚城S5 23A-S5 25.

    ADD:S5,No:23A-S5 ,25,St217,Olympia City,Phnom Penh,Cambodia

    如有侵权,敬请告知我们,我们将及时删除,本站文章欢迎转载,转载请注明来源!

    秘书处邮箱:qsgjcm@126.com 邮箱:jpzcrhwlyh@gmail.com

    电话:+855-12448224 秘书处邮箱:qsgjcm@126.com