繁體中文 柬埔寨潮人海外联谊会 官方网站
  • 移动端

  • 微信

  • 微博

  • ភាសា​ខ្មែរ English News

    当前位置:首页 > ភាសា​ខ្មែរ

    ក្រុមហ៊ុនពីរបន្តចុះកិច្ចសន្យាផលិតកម្មនិងផ្គត់ផ្គង់ស្រូវសរីរាង្គជាមួយសហគមន៍ក្នុងខេត្តព្រះវិហារ

    2023-08-25 01:05:10 来源: 柬埔寨潮人海外联谊会

    AKP ភ្នំពេញ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០២៣ ​-- ក្រុមហ៊ុនពីរគឺក្រុមហ៊ុនអេមរុរ៉ាយស៍​និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ បានបន្តចុះកិច្ចសន្យាទិញលក់ស្រូវសរីរាង្គជាមួយនឹងសហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារ  កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ​២០២៣ នេះ ។

    ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ អង្គការដៃគូរអភិវឌ្ឍន៍ មន្ទីរពាណិជ្ជកម្មខេត្ត សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។

    លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា សហភាពសហគមន៍ កសិកម្មព្រះវិហារមានជ័យ គឺជាសហភាពដំបូង ដែលបានបង្កើតឡើងក្នុងព្រះរាជាណាចក្រ កម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៦ មានសមាជិកសរុបចំនួន ២៥សហគមន៍ ជាមួយនឹងកសិករ ចំនួន ៥ ៤០៣គ្រួសារ ដែលមានទីតាំងនៅស្រុកទាំង៧នៃខេត្តព្រះវិហារ ហើយទស្សនៈ វិស័យរបស់សហភាពគឺ “កសិករនៅខេត្តព្រះវិហារ នឹងមានជីវភាពធូរធារស់នៅ ប្រកបដោយ ភាពរុងរឿង និងសេចក្តីថ្លៃថ្នូរ”។

    លោកបានបន្តថា សម្រាប់ពិធីចុះហត្ថលេខានាពេលនេះ គឺធ្វើឡើងដោយក្រុម ហ៊ុនហ្គោលដេនរ៉ាយស៍នឹងទទួលទិញស្រូវសរីរាង្គចំនួន ១ ២០០តោន ពីសហគមន៍កសិកម្ម ចំនួន ៧ ដែលមានអ្នកផលិត ១ ០០០គ្រួសារ ហើយក្រុមហ៊ុនអេមរុរ៉ាយស៍ នឹងទទួលទិញស្រូវ សរីរាង្គប្រភេទស្រូវស ចំនួនប្រមាណ ១ ០០០តោន ពីសហគមន៍កសិកម្មចំនួន៤ ដែលមានអ្នកផលិត ៥០០គ្រួសារ ដែលជាកិច្ចសន្យាទិញបន្ថែមលើបរិមាណដែលបានចុះហត្ថលេខាកាលពី ខែមិថុនាកន្លងមកថ្មីៗនេះ។

    លោកឧកញ៉ា សុង សារ៉ន បានឲ្យដឹងថា ឆ្នាំ ២០២៣នេះ គឺជាឆ្នាំទី៩ហើយ នៃការចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មក្នុង ខេត្តព្រះវិហារ។ លោកក៏បានប្ដេជ្ញាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វផ្សាយ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាបំផុត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យអង្ករព្រះវិហារ កាន់តែមានកេរ្ដិ៍ឈ្មោះល្បី នៅឆាកអន្ដរជាតិ។

    ដោយឡែកឯកឧត្តម អ៊ុក គឹមសាន បានឲ្យដឹងថា រាជរដ្ឋាភិបាលបន្តវេន បាននឹងកំពុងសិក្សាលើការធ្វើពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារដោយការនាំចេញផលិតផលកសិកម្ម របស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារពិភពលោក ហើយកសិកម្ម គឺនៅតែជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយខេត្តព្រះវិហារ គឺជាខេត្តគោលដៅនៃវិស័យកសិកម្ម។ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ច ខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អពីគ្រប់ភាគី ពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដ បន្ទាប់នូវក្នុងក្របខណ្ឌកសិកម្មតាមកិច្ចសន្យា ដែលអាចចាត់ទុកថាជាខ្សែបន្ទាត់ ឬជានិតិវិធី សម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នា ឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរលើគោលការណ៍សំខាន់ ៣គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព ផលិតផល ធានាបាននូវតម្លៃ សាមគ្គីភាព កិច្ចសហការ ជំនឿទុកចិត្ត និងផ្ដល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី ជម្រុញឲ្យវិស័យកសិកម្ម នៅក្នុងខេត្តព្រះវិហារ នឹងក្លាយជាកសិកម្ម បែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល ដើម្បីសម្រេចបាននូវគោលនយោបាយ ជម្រុញផលិតកម្ម ស្បៀង និងការនាំចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយបង្កើននូវកំណើនសេដ្ឋកិច្ចជាតិ កាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

    សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ ការងារបង្ករបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន ១០០ ០៥៩ហិកតា និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុក ដាំ មានចំនួន ១០០ ៣០១ ហិកតា លើផែនការ ៩៩ ៨១៧ហិកតា ស្មើនឹង ១០០,៤៨%។

    ការបង្ករបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងដំណាំឈើហូបផ្លែ គិតត្រឹម ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ អនុវត្តន៍បាន ៨៤ ០៣៧ ហិកតា នៃផែនការ ៨២ ៣១៥ ហិកតា ស្មើនឹង ១០២,០៩% ។

    ដោយៈ ហេង ចេស្តារ

    声明

    1、凡本网注明“柬埔寨潮人海外联谊会”,所有自采新闻、视频(含图片),如需授权转载应在授权范围内使用,并注明来源。

    2、部分内容转自其他媒体,转载目的在于传递更多信息,并不代表本网赞同其观点和对其真实性负责。

    3、如因作品内容、版权和其他问题需要同本网联系的,请在30日内进行。联系电话:+855-12448224(中文) +855-12263001 秘书处邮箱:qsgjcm@126.com

    热门

    推荐

    排行



    关于我们 | 版权声明 | 招聘信息 | 广告服务 | 联系我们

    Copyright © 2023 www.Cambodiaclh.com 版权所有:柬埔寨潮人海外联谊会 All Rights Reserved

    本会会址:柬埔寨王国金边市217号路,奥林匹亚城S5 23A-S5 25.

    ADD:S5,No:23A-S5 ,25,St217,Olympia City,Phnom Penh,Cambodia

    如有侵权,敬请告知我们,我们将及时删除,本站文章欢迎转载,转载请注明来源!

    秘书处邮箱:qsgjcm@126.com 邮箱:jpzcrhwlyh@gmail.com

    电话:+855-12448224 秘书处邮箱:qsgjcm@126.com