当前位置:首页 > ភាសា​ខ្មែរ

គោលនយោបាយអាទិភាព ៦ ចំណុច ដាក់​ឲ្យ​អនុវត្ត​​ភ្លាមៗ ផ្តល់​ក្តីសង្ឃឹមកក់ក្តៅដល់​ពលរដ្ឋខ្មែរ

2023-09-02 18:37:48 来源: CLH

រាជរដ្ឋាភិបាលអាណត្តិទី ៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញ​គោលនយោបាយ​អាទិភាព ៦ ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ​។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់ថា ​គោលនយោបាយអាទិភាព ៦ ចំណុច របស់រដ្ឋាភិបាល​អណត្តិ​ថ្មី​ ត្រូវ​បានដាក់​​ឲ្យអនុវត្តភ្លាមៗពីឆ្នាំ ២០២៣ ទៅ។



សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​គោលនយោបាយអាទិភាព​ទាំង​ ៦ ចំណុច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានពន្យល់​បន្ថែម​យ៉ាងដូច្នេះ​ថា៖

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល​ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះនឹង​ទទួល​បានការបណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈ​ដើម្បីពួកគេអាច​យក​ទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះ​ធ្វើឡើងដោយឥតបង់ប្រាក់ ​ហើយ​ថែម​ទាំង​ទទួល​បាន​​ការឧបត្ថម្ភកំឡុងពេល​បណ្ដុះបណ្ដាល​បន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្ រ​និងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅ​​តាមរយៈ​កម្មវិធី​ជាតិ​ជំនួយសង្គម​​ដែលនឹង​ត្រូវពង្រឹងឲ្យទៅ​ជា​កម្មវិធីជាតិរឹងមាំមួយ​ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិរឿង​ហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គម​នឹង​រង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។



ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធ នឹង​ទទួលបានការយកចិត្តទុកដាក់ ហើយពួកគេ​ក៏អាចទទួល​បានអត្ថប្រយោជន៍​ដូចអ្នកប្រកបរបរ​ក្នុងប្រព័ន្ធដែរ នៅពេលដែលពួកគេជួបវិបត្តិឬ​ហានិភ័យផ្សេងៗ។

ទី៥៖ ប្រជាកសិករ​នឹង​ទទួលបាននូវការគាំពារ តាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទាន (ការ​ផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរ​កសិកម្ម) ជាពិសេស​គឺទទួលបាននូវ​ការការពារតម្លៃ​កសិផលឲ្យបានសមរម្យ ដោយមិន​ឲ្យ​កសិករ​ខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាលនឹង​បញ្ជូនមន្ត្រីបច្ចេកទេសកសិកម្ម ទៅជួយកសិករនៅគ្រប់ឃុំសង្កាត់​ដែលមាន​ពលរដ្ឋប្រកបរបរកសិកម្ម និង​បង្កើតសហគមន៍កសិករ​នៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍របស់កសិករ។

បើតាមលោក ប៉ែន បូណា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជា​គោលនយោបាយ​​គាំពារប្រជាពលរដ្ឋ ជាពិសេស​​ពលរដ្ឋក្រីក្រនិង​ងាយរងគ្រោះ។ គោលនយោបាយនេះគឺជាក្តី​សង្ឃឹម​យ៉ាងកក់ក្តៅរបស់​ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ៕

主办:柬埔寨潮人海外联谊会

本会会址:柬埔寨王国金边市217号路,奥林匹亚城 S5 23A.

ADD:S5,No:23A,St217,Olympia City,Phnom Penh,Cambodia

联系电话:+855-098822333 +855-078600966(柬语)

邮箱:jpzcrhwlyh@gmail.com

联系电话:+855-12448224(中文)

秘书处邮箱:qsgjcm@126.com