繁體中文 柬埔寨潮人海外联谊会 官方网站
  • 移动端

  • 微信

  • 微博

  • ភាសា​ខ្មែរ English News

    当前位置:首页 > ភាសា​ខ្មែរ

    ៤៥ ឆ្នាំនៃការអនុវត្តគោលនយោបាយកំណែទម្រង់និងបើកចំហ ប្រទេសចិនតភ្ជាប់ជាមួយពិភពលោកយ៉ាងស្អិតល្មួត

    2024-01-07 23:30:39 来源: 柬埔寨潮人海外联谊会

    ខែធ្នូឆ្នាំ ១៩៧៨ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយដ៏សំខាន់បំផុតមួយដែលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅចំពោះការកែប្រែជោគវាសនារបស់ប្រទេសជាតិគឺគោលនយោបាយ «កំណែទម្រង់និងបើកចំហ» ។ វាជារបត់ប្រវត្ថិសាស្ត្រដ៏អស្ចារ្យដែលដឹកនាំនាវាយក្សនៃប្រទេសចិនឱ្យឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាព និងនាំឱ្យប្រទេសចិនតភ្ជាប់ជាមួយពិភពលោកជាថ្មីឡើងវិញ ។

     

    ៤៥ ឆ្នាំមុន ប្រទេសចិនកង្វះខាតសម្ភារៈយ៉ាងខ្លាំង ការផ្គត់ផ្គង់ស្បៀងនិងទំនិញធ្វើឡើងយ៉ាងត្បិតត្បៀត ពោលគឺចែកតាមរបប ដោយមិនអាចទិញតាមចិត្តនោះទេ គ្រួសារនីមួយៗមានរបបរៀងៗខ្លួន ។ ឯបច្ចុប្បន្ន ទាំងស្បៀងនិងសម្ភារៈគ្រប់បែបយ៉ាង ទាំងផលិតក្នុងស្រុកនិងនាំចូលពីបរទេស មាននៅពាសទឹកពាសដី ប្រជាពលរដ្ឋអាចរកទិញបានតាមចិត្ត ។ ភាពសម្បូរសប្បាយក្រោមគោលនយោបាយកំណែទម្រង់និងបើកចំហ បានលើកមុខលើកមាត់ប្រទេសចិនឱ្យមានឋានៈខ្ពស់លើឆាកអន្តរជាតិ ដែលប្រកបដោយឥទ្ធិពលនិងសមត្ថភាពខ្ពស់ក្នុងការជួយសម្របសម្រួលនិងដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ ។

    ៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនដែលប្រកាន់យកមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព និងគោលនយោបាយកំណែទម្រង់និងបើកចំហបានជំរុញឱ្យប្រទេសជាតិតភ្ជាប់ដោយមេត្រីភាពជាមួយបណ្តាប្រទេសលើពិភពលោក ។ សក្តានុពលទីផ្សារដ៏ធំធេងរបស់ចិនបានផ្តល់កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ ហើយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមិនត្រឹមតែបានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីនិងពហុភាគីរវាងប្រទេសចិននិងប្រទេសជាមិត្តប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនចិននិងប្រជាជននៃប្រទេសនានាផងដែរ ។

     

    ៤៥ ឆ្នាំកន្លងមកនេះ គោលនយោបាយកំណែទម្រង់និងបើកចំហបានជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍបែបលោតផ្លោះ ដែលផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ ១៩៧៨ មានត្រឹមតែ ៣៦៧៩០០ លានយាន់ប្រាក់ចិនប៉ុណ្ណោះ តែនៅឆ្នាំ ២០២២ GDP របស់ចិនមានដល់ទៅជាង ១២១ ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើងជិត ៣៥០ ដង ព្រមទាំងបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកនិងជាប្រទេសដែលផ្តល់ជំនួយច្រើនបំផុតដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ។

     

    ៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានក្លាយពីប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនជនក្រីក្រច្រើនបំផុតលើពិភពលោកទៅជាប្រទេសទីមួយលើពិភពលោកដែលប្រជាជនក្រីក្រទូទាំងប្រទេសបានចាកចេញពីភាពក្រីក្រទាំងស្រុង ។ បុព្វហេតុដ៏អច្ឆរិយនេះត្រូវបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយបទពិសោធនិងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិជាច្រើនលើកដើម្បីចែករំលែកជាមួយប្រទេសនានា ។

    ៤៥ ឆ្នាំកន្លងមកនេះ បច្ចេកវិទ្យារបស់ចិនមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានបោះជំហានពីការអភិវឌ្ឍទៅកាន់ការច្នៃប្រឌិតថ្មី ។ សម្ភារៈទំនើបៗរាប់មិនអស់ក្នុងជីវភាពប្រចាំថ្ងៃបានកើតចេញពីសមិទ្ធផលនៃការស្រាវជ្រាវនិងអភិវឌ្ឍខាងបច្ចេកវិទ្យារបស់ចិន ពិសេសនាវាមុជទឹកផ្ទុកមនុស្សដែលអាចមុជចូលជម្រៅទឹកសមុទ្របានជាង ១ ម៉ឺនម៉ែត្រ , នាវាផ្ទុកយន្តហោះ , នាវាអាចបំបែកផ្ទាំងទឹកកកសម្រាប់ការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅប៉ូលខាងជើង , យន្តហោះខ្នាតយក្សC919 , ផ្កាយរណបគ្រប់ប្រភេទដែលបម្រើការលើគ្រប់វិស័យ , យានអវកាសរុករកភពព្រះចន្ទនិងព្រះអង្គារ , យានអវកាសផ្ទុកមនុស្ស , ស្ថានីយអវកាស ។ល។ សមិទ្ធផលខាងវិទ្យាសាស្ត្រទាំងនេះបានកើតចេញពីការបើកទូលាយរបស់ចិនដែលបានរៀនសូត្របទពិសោធល្អៗពីបរទេសផងគួបផ្សំជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ខ្លួនផង ។

     

    ៤៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានក្លាយពីអ្នកដែលខិតខំអភិវឌ្ឍខ្លួនឯងទៅជាអ្នកដែលរួមចំណែកដ៏សំខាន់បំផុតនៃការអភិវឌ្ឍ សន្តិភាព ស្ថិរភាពនិងវិបុលភាពពិភពលោក ។ បន្ទាប់ពីទទួលបានសមិទ្ធផលអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់ ប្រទេសចិនបានចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ខ្លួនជាមួយពិភពលោកនិងផ្តល់ជំនួយដល់ប្រទេសដែលមានតម្រូវការ ។ តាមរយៈគំនិតផ្តួចផ្តើមមានលក្ខណៈសកលជាច្រើន រួមមានគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» , គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , គំនិតផ្តួចផ្តើមសន្តិសុខសកល , គំនិតផ្តួចផ្តើមអរិយធម៌សកល , និងគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិជាដើម ដែលជាពុទ្ធិនិងជា«ផែនការចិន»សម្រាប់ជាគំនិតពិចារណាក្នុងការដោះស្រាយបញ្ហាសកលនិងជំរុញការអភិវឌ្ឍនិងវិបុលភាពរួម ។

     

    មានកំណែទម្រង់ បរិវត្តកម្ម នវានុវត្តន៍និងបរិយាបន្នទើបមានការអភិវឌ្ឍនិងអាចដើរទាន់ចរន្តនៃយុគសម័យ អាស្រ័យហេតុនេះទើបប្រទេសចិនអាចទទួលបានសមិទ្ធផលកសាងនិងអភិវឌ្ឍន៍ជាតិដ៏ធំធេងនាពេលកន្លងមកនេះ ។ ថ្នាក់ដឹកនាំចិនបានលើកឡើងថា ៖ «ទ្វារបើកចំហរបស់ចិននឹងមិនបិទជាដរាប ពោលមានតែកាន់តែបើកកាន់តែធំ ជាពិសេសនឹងធ្វើការអភិវឌ្ឍតាមរយៈការបើកចំហក្នុងកម្រិតខ្ពស់ចំពោះបរទេស ។» ជាក់ស្តែង ការអភិវឌ្ឍរបស់ចិនបានផ្តល់ជាកម្លាំងចលករនិងកាលានុវត្តភាពជាច្រើនចំពោះពិភពលោកតាមរយៈការបើកចំហចំពោះបរទេស យើងអាចជឿជាក់បានថា ប្រទេសចិននឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់ប្រជាជនពិភពលោក ដើម្បីសម្រេចការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិនៅទីបំផុត ៕

     

    អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

    声明

    1、凡本网注明“柬埔寨潮人海外联谊会”,所有自采新闻、视频(含图片),如需授权转载应在授权范围内使用,并注明来源。

    2、部分内容转自其他媒体,转载目的在于传递更多信息,并不代表本网赞同其观点和对其真实性负责。

    3、如因作品内容、版权和其他问题需要同本网联系的,请在30日内进行。联系电话:+855-12448224(中文) +855-12263001 秘书处邮箱:qsgjcm@126.com

    热门

    推荐

    排行



    关于我们 | 版权声明 | 招聘信息 | 广告服务 | 联系我们

    Copyright © 2023 www.Cambodiaclh.com 版权所有:柬埔寨潮人海外联谊会 All Rights Reserved

    本会会址:柬埔寨王国金边市217号路,奥林匹亚城S5 23A-S5 25.

    ADD:S5,No:23A-S5 ,25,St217,Olympia City,Phnom Penh,Cambodia

    如有侵权,敬请告知我们,我们将及时删除,本站文章欢迎转载,转载请注明来源!

    秘书处邮箱:qsgjcm@126.com 邮箱:jpzcrhwlyh@gmail.com

    电话:+855-12448224 秘书处邮箱:qsgjcm@126.com